loading...
Breaking News
Loading...
Monday, April 9, 2018

សូមជូនពរឱ្យ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង! ទោះបីគ្មានពិធីអាពាហ៍ពិពាហ៍ធំដូចគេ តែពួកគាត់មានស្នេហ៍ស្មោះ តស៊ូរហូតបានគ្នាជាប្ដីប្រពន្ធ

April 09, 2018
ហ្វេសប៊ុក៖ កូនកម្លោះ ក្រមុំ មួយគូត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែលរំលែកយ៉ាងព្រោងព្រាត ខណៈដែលឃើញពួកគេចាប់ដៃគ្នា រៀបចំសែនព្រេន មានចាស់ទុំទាំងសងខាងដឹងឮ ទោះបីជាពិធីរបស់ពួកគេប្រព្រឹត្តទៅមានភាពតូចតាច ដោយខ្វះទ្រព្យធន តែក៏មានការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកផងដែរ ។

យោងាតាមប្រភពព័ត៌មានបានឱ្យដឹងថា គូស្នេហ៍ថ្មីថ្មោងខាងលើបានស្វែងយល់ចិត្ត និងស្រឡាញ់គ្នា បានរយៈពេលជាង ២ឆ្នាំមកហើយ ទើបឈានចាស់ទុំទាំងសងខាង សម្រេចធ្វើពិធីសែនព្រេនជាប្ដីប្រពន្ធឱ្យកូនប្រុសស្រីទាំងពីរ ដោយសារតែជីវភាពគ្រួសារទាំងសងខាងប្រហាក់ប្រហែលគ្នា (ក្រ) ទើបមិនមានលទ្ធភាពរៀបចំពិធីមង្គលការធំដុំដូចគេ ។

ប្រភពបានបញ្ជាក់ថា «ការរៀបចំមង្គលការរបស់អ្នកទាំងពីរ គឺមិនមានលក្ខណៈធំដុំនោះទេ ប៉ុន្តែមើលទៅគ្រួសារ ទាំងសងហាក់មានក្តីអំណរយ៉ាងខ្លាំង ព្រោះឃើញកូនទាំងពីរចេះស្រលាញ់គ្នា» ។
សូមបញ្ជាក់ សម្រាប់គូស្វាមីភរិយាថ្មីខាងលើ ទទួលបានពាក្យជូនពរយ៉ាងច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុក ហើយសកម្មភាពនេះ បានបញ្ជាក់ឱ្យឃើញថា ស្នេហាស្មោះ ទោះជាមិនមានពិធីអាពាហ៍ពិពាហ៍អធិកអធមដូចគេ តែក៏អាចរស់នៅជាមួយគ្នាពេញដោយសុភមង្គលបានដែរ ៕
សហការី KBN




0 comments:

Post a Comment

 
Toggle Footer