loading...
Breaking News
Loading...
Monday, March 26, 2018

បោកសុទ្ធ! ពេលនេះក្រុមហ៊ុនហ្វេសប៊ុកចេញសារបកស្រាយហើយ សម្រាប់ព័ត៌មានដែលថា «វាយពាក្យ BFF ដើម្បីចង់ដឹងគណនីហ្វេសប៊ុករបស់យើងសុវត្ថិភាព ឬអត់»

March 26, 2018
ហ្វេសប៊ុក៖ មួយរយៈនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានការបង្ហោះយ៉ាងព្រោងព្រាតនូវសារមួយដែលគេអះអាងថា ជាសារចេញពីក្រុមហ៊ុនហ្វេសប៊ុកដែលតម្រូវឱ្យយើងធ្វើតេស្តវាយពាក្យ «BFF» នៅក្នុងប្រអប់ Comment ដើម្បីពិសោធន៍ចង់ដឹងថា គណនីហ្វេសប៊ុករបស់យើងមានសុវត្ថិភាពពេញលេញ ឬទេ ។ ប្រសិនបើពាក្យ «BFF» ឡើងពណ៌បៃតង គណនីហ្វេសប៊ុករបស់យើងត្រូវបានការពារពេញលេញ តែប្រសិនបើនៅតែមានពណ៌ដដែល (ពណ៌ខ្មៅ) នោះបញ្ជាក់ឱ្យដឹងថា គណនីហ្វេសប៊ុករបស់អ្នកមិនមានសុវត្ថិភាពនោះទេ ដាច់ខាតត្រូវតែប្ដូរលេខសម្ងាត់បន្ទាន់ ។
Newer Post
Previous
This is the last post.

0 comments:

Post a Comment

 
Toggle Footer