loading...
Breaking News
Loading...
Tuesday, March 27, 2018

ថ្ងៃមួយសង្សារខ្ញុំបានទាញកាបូបលុយខ្ញុំយកទៅមើល នាងបើកមើលតែកន្លែងដាក់លុយផ្នែកខាងធំប៉ុណ្ណោះ អត់បានមើលផ្នែកតូចៗនោះទេ ហើយនាងនិយាយថា…

March 27, 2018

មានថ្ងៃមួយខ្ញុំបាននាំសង្សាខ្ញុំទៅមើលកុន បន្ទាប់ពីកិបសំបុត្រម៉ូតូហើយខ្ញុំបានដកកាបូបលុយដើម្បីដាក់សំបុត្រម៉ូតូទុក ពេលនោះសង្សាខ្ញុំបានបានទាញយកកាបូបពីខ្ញុំ ហើយនាងបានបើកមើល (នាងបើកមើលតែកន្លែងដាក់លុយផ្នែកខាងធំប៉ុណ្ណោះ អត់បានមើលផ្នែកតូចៗនោះទេ )ពេលឃើញហើយនាងបាននិយាយថា ” យកលុយមកប៉ុណ្ណឹងចង់ឲ្យនាងចេញលុយឲ្យមែន? “ ហើយខ្ញុំក៏បានតបវិញថា ” ទោះជាខ្ញុំមិនសូវមានលុយក៏ខ្ញុំមិនឲ្យមនុស្សស្រីចេញលុយដែរ មិនបាច់បារម្ភទេខ្ញុំអ្នកចេញ “ បន្ទាប់ពីមើលកុននិងញាំចប់ហើយពួកយើងបានត្រលប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីមុជទឹកផ្លាស់សំលៀកបំពាក់រួចរាល់ហើយខ្ញុំបានផ្ញើសារទៅនាងថា “ ខ្ញុំមិនមែនជាកូនអ្នកមានទេ ហើយលុយថ្ងៃនេះជាលុយដែលខ្ញុំខំសន្សំដើម្បីនាំអូនទៅមើលកុននិងញ៉ាំអីព្រោះតែចង់នៅក្បែរអូនហើយគិតថាអូននឹងសប្បាយចិត្ត ប៉ុន្តែអ្វីដែលខ្ញុំគិតគឺខុស ពួកយើងបែកគ្នាចុះ ខ្ញុំគ្រាន់តែចង់បានមនុស្សស្រីម្នាក់ដែលស្រលាញ់ខ្ញុំជាខ្ញុំមិនមែនអ្វីដែលខ្ញុំមាន ចុងក្រោយបងជូនពរអូន រកបានសង្សាជាកូនអ្នកមានម្នាក់ហើយគេស្រលាញ់អូនពិតប្រាកដ មិនមែនទុកអូនជារបស់កំដរអារម្មណ៍របស់គេ “

0 comments:

Post a Comment

 
Toggle Footer