loading...
Breaking News
Loading...
Friday, March 30, 2018

រកឯណាបាន!!! គ្រាន់តែបុកភ្លាម ឡាន៣គ្រឿងតាមរកយុត្តិធម៌ ជូនអ្នកបើកម៉ូតូ….

March 30, 2018

វីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះ និងស៊ែរតៗគ្នា លើបណ្តាញសង្គមហ្វេសប៊ូក ដោយគេបានឃើញម៉ូតូកង់បី បានបើកបុកម៉ូតូ១គ្រឿង ចំពីមុខពេញទំហឹង ហើយមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបន្ថែមល្បឿនបើករត់ទៅបាត់ ។




ខណៈពេលនោះ មានរថយន្ត១គ្រឿងបានបើកតាមពីក្រោយ ហើយគេក៏បានឃើញរថយន្ត២គ្រឿងទៀត បានបង្វែរចង្កូតបកក្រោយផងដែរ ដើម្បីដេញតាម ម៉ូតូកង់បីដែលបើកបុកគេនោះ ។
ទីបំផុត យោងទៅលើកាម៉េរ៉ាសុវត្ថិភាព នៅលើរថយន្ត បានបង្ហាញឲ្យឃើញថា អ្នកបើករថយន្តពិតជាស្វែងរកយុត្តិធម៌ សម្រាប់អ្នកបើកម៉ូតូរងគ្រោះ បានពិតប្រាកដមែន ដោយសារតែអ្នកបើករថយន្ត សម្រេចចិត្តបើកបុកម៉ូតូកង់បីបង្ក ឲ្យក្រឡាប់នៅលើផ្លូវតែម្តង ។

ក្រោយពីវីដេអូនេះបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ូករួច មានអ្នកចូលទៅខមិនជាច្រើន ដោយបានសរសើរទៅលើ អ្នកបើករថយន្តទាំង៣គ្រឿង ដែលចេះជួយឈឺឆ្អាល និងតាមស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយមិនគិតពីការលះបង់ ពេលវេលា និងទ្រព្យសម្បត្តិរបស់ខ្លួន៕





















0 comments:

Post a Comment

 
Toggle Footer