loading...
Breaking News
Loading...
Thursday, April 19, 2018

តោះ​មកមើល​សម្រស់អ្នកនាង លី ចាន់​សីហា ក្រោយ​ពេលសម្រាលកូន​រួចនៅតែស្រស់ស្អាត!

April 19, 2018

ភ្នំពេញ៖ បើ​គិត​មកដល់ពេលនេះ លី ចាន់​សីហា សម្រាលកូន​បាន​ប្រមាណ​ជា​ពីរ​ខែ​ហើយ ។ ទោះបីនៅ​សរសៃ​ខ្ចី​ក៏​ពិតមែនតែ​តារា​សម្តែងរូបនេះ​បាន​នាំ​កូនតូច​ចេញ​ទៅតាម​តំបន់​នានា ។ អ្វីដែល​កត់សម្គាល់​បើ​គេ​ពិនិត្យ​មើលរូប​សម្រស់ របស់​អ្នកនាង​នៅតែ​ស្រស់ស្អាត​គ្រាន់តែ​ឡើង​គីឡូ​ជាង​មុន ។​
បើ​គិត​មកដល់ពេលនេះ លី ចាន់​សីហា សម្រាលកូន​បាន​ប្រមាណ​ជា​ពីរ​ខែ​ហើយ ។ ទោះបីនៅ​សរសៃ​ខ្ចី​ក៏​ពិតមែនតែ​តារា​សម្តែងរូបនេះ​បាន​នាំ​កូនតូច​ចេញ​ទៅតាម​តំបន់​នានា ។ អ្វីដែល​កត់សម្គាល់​បើ​គេ​ពិនិត្យ​មើលរូប​សម្រស់ របស់​អ្នកនាង​នៅតែ​ស្រស់ស្អាត​គ្រាន់តែ​ឡើង​គីឡូ​ជាង​មុន ។​
​ទោះ​មានការ​ហត់នឿយ​ក្នុងការ​មើលថែ​កូនតូច​តែ លី ចាន់​សីហា បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ពេលដែល​បានឃើញ​មុខ​កូនស្រីតូច​ដ៏​ស្រស់ស្អាត​របស់​នាង ។ អ្វីដែល​កត់សម្គាល់​ក្រោយ​មានកូន​គេ​មិនទាន់​ដឹងថា​តើ លី ចាន់​សីហា មានបំណង​និង​ត្រលប់​មកកាន់​អាជីពសម្តែង​ដូច​មុន​ឬ​យ៉ាងណាទេ ។ មុននិងសម្រាលកូន លី ចាន់សីហា បានបង្ហាញមុខនៅក្នុងរឿងភាគបូរាណរបស់ទូរទស្សន៍បុស្តិលេខ៥ បន្តបន្ទាប់គ្នាចំនួនពីរឿងដោយនាងសម្តែងជាតួ ឯក ។
​អ្វីដែលចាប់អារម្មណ៍នៅ​សរសៃ​ខ្ចី​ក៏​ពិតមែនតែ​នៅពេល​ចេញទៅ​តាម​ទី​សា​ធាណៈ​នានា លី ចាន់​សីហា មានការ​តុបតែង​ខ្លួន​យ៉ាង​ឡូយ​មិន​ចាញ់​ពីមុន​ឡើយ ។ ក្រៅពី​ការងារ​សិល្បៈ លី ចាន់​សីហា ក៏មាន​មុខ​ជំនួញ​មួយចំនួន​ដូចជា​សម្អាងការ និង ហាង​លក់​កាបូប​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ពីសំណាក់​អតិថិជន ។ កន្លងមក លី ចាន់សីហា ធ្លាប់ប្រាប់ថាមិនចង់ឱ្យគេនិយាយថារស់ដោយសារពឹងកម្លាំងស្វាមី ៕ ចេ​នី
​រូបថត​ហ្វេ​ស​ប៊ុ​ក លី ចាន់​សីហា
ប្រភព khmer7daily.com

0 comments:

Post a Comment

 
Toggle Footer