ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ ក៏ដូចជាកូនក្រុមរបស់កំពូលតារាចម្រៀង
ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា
នៅពេលនេះហាក់ស្ងប់ស្ងាត់ពីសិល្បៈខ្លាំង មិនសូវឃើញប្អូនឡើងឆាកតន្ត្រីញឹកញាប់
ដូចបេក្ខភាពដទៃនោះទេ។
ដោយឡែក កាលពីថ្មីៗនេះ ចាន់ឌី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញប្អូនធ្វើការ Live ហ្វេសប៊ុកពីគណនីរបស់ប្អូនផ្ទាល់។ ក្នុងនោះដែរ ចាន់ឌី ក៏បានច្រៀងចម្រៀងគោកមួយបទ ដែលជាសំណូមពររបស់អ្នកគាំទ្រ មានចំណងជើងថា «ជើងមេឃពណ៌ខ្មៅ»។
យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះ ពិតជាពិរោះមែនទែន ដែលធ្វើឲ្យអ្នកគាំទ្ររបស់ប្អូន អត់ទ្រាំមិនសរសើរមិនបាននោះទេ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកខ្លះបាននិយាយថា នៅពេលនេះសម្លេងប្អូនពិរោះ ជាងពេលប្រលងទៅទៀត៕
កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖




0 comments:
Post a Comment