Ping Kuen Shum រស់នៅក្នុងទីក្រុង Vancouver បានទិញឆ្នោតឡូតូកាលពីថ្ងៃទី ២៨ មេសា ខណៈដែលចំថ្ងៃកំណើតរបស់គាត់ និងជាថ្ងៃចុងក្រោយនៃជីវិតការងាររបស់គាត់ផងដែរ។ហើយនៅយប់នោះក្រុមហ៊ុនឆ្នោត British Columbia Lottery Corporation បានអះអាងថា គាត់ទើបតែត្រូវបាន ២ លានដុល្លារកាណាដា (ស្មើនឹង ១,៥ លានដុល្លារអាមេរិក)។
លោក Ping បានអបអរសារទរជាមួយនឹងអាហារថ្ងៃត្រង់ជាមួយនឹងមិត្តភក្តិ និងគ្រួសារ។គាត់គ្រោងធ្វើដំណើរទៅប្រទេសចិនជាមួយនឹងប្រាក់បៀរវត្សរ៍របស់គាត់។ គាត់បាននិយាយាថា “មិនគួរឱ្យជឿថា ព្រឹត្តិការណ៍បីបានកើតឡើងដំណាលគ្នា។ ហើយប្រឹងធ្វើការអស់ជាច្រើនឆ្នាំ និងកំពុងសម្លឹងមើលការចែកទ្រព្យសម្បត្តិជាមួយនឹងគ្រួសាររបស់ខ្ញុំ”។លេខឆ្នោត គឺត្រូវនឹងលេខទាំង ៦ លេខរបស់គាត់មានដូចជា ០៩, ១២, ១៣, ១៨, ២១ និង ២៩ ទាំងអស់៕

0 comments:
Post a Comment