បើតាមសម្ដីរបស់នារីរងគ្រោះ បានឱ្យដឹងថា នៅកាលពីម៉ោងប្រហែលជាង៥ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានបបួលនាងទៅដើរលេង នៅតាមជើងភ្នំ។ លុះពេលជនសង្ស័យបានបើកម៉ូតូរបស់គេដឹកនាងទៅដល់ជើងភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ស្រាប់តែគេចាប់នាងផ្ដួលទៅលើដី រំលោភសេពសន្ថវៈ រហូតសម្រេច ហើយដឹកនាងត្រឡប់មកសាលាចិនវិញ រួចជិះម៉ូតូគេចខ្លួនបាត់។ លុះមកដល់ព្រឹក ថ្ងៃទី៦ ខែមេសា ទើបនាងទៅដាក់ពាក្យបណ្តឹង ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគន៍ ស្វែងរកយុត្តិធម៌ឲ្យនាង។
មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈដែលសមត្ថកិច្ចឃាត់ខ្លួនោះ ឈ្មោះ ទឹម លីធាន អាយុ ១៩ឆ្នាំ មុខរបរជាសិស្ស ថ្នាក់ទី៥ E នៃសាលាចិន មានលំនៅក្នុងភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។ រីឯអ្នកគ្រូរងគ្រោះ ឈ្មោះ ក រ អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរជាគ្រូបង្រៀនភាសា ស្នាក់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។
មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកអធិការនគរបាលស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងរបស់ខ្លួនចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។
ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ និងយោងតាមចម្លើយសារភាពរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមតាមផ្លូវច្បាប់៕



0 comments:
Post a Comment