ហ្វីលីពីន៖ យោងតាមសារព័ត៌មាន GMA News បានរាយការណ៍ពីការរំលោភនិងការសម្លាប់ក្មេងស្រីមានការកើនឡើងយ៉ាងច្រើននៅក្នុងប្រទេស ហ្វីលីពីន ប្រជាជននៅក្នុងបានបញ្ចេញប្រតិកម្មថា សុំឲ្យរដ្ឋាភិបាល ជ្រើសរើសយកទោសប្រហារជីវិតមកវិញសម្រាប់ឧក្រិដ្ឋកម្មនិងជនឧក្រិដ្ឋរំលោភសេពសន្ថវៈនេះ។
អាជ្ញាធរបានរកឃើញនៃករណីរំលោភសេពសន្ថវៈ ដែលឥឡូវនេះកំពុងរីករាលដាលយ៉ាងខ្លាំង។
យោងតាមប៉ូលីសជាតិហ្វីលីពីនបានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈចំនួន 874 ករណីនៅទូទាំងប្រទេសចាប់ពីខែមករាដល់ខែធ្នូ នេះមានន័យថាមានមនុស្ស 10 នាក់ត្រូវបានគេចាប់រំលោភជារៀងរាល់ថ្ងៃក្នុងអំឡុងត្រីមាស 1 ឆ្នាំ ដើម្បីកាត់បន្ថយការរំលោភសេពសន្ថវៈនេះគួរតែធ្វើបែបណានោះមិនទាន់ដឹងនៅឡើយ។
ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានឃាតករំលោភសម្លាប់យ៉ាងសាហាវហើយទម្លាក់សាកសពរបស់នាងក្នុងប្រឡាយទឹកក្បែរផ្លូវ ដោយឃាតកៈមិនទាន់ត្រូវបានចាប់ខ្លួននោះទេ ការស្លាប់របស់នាងបានបាត់ខ្លួន 3ថ្ងៃ មានការកើតទុក្ខយ៉ាងខ្លាំងទាំងលើបណ្ដាញសង្គមរបស់នាងនិងឪពុកម្ដាយ សាច់ញាតិរបស់នាង៕






0 comments:
Post a Comment