loading...
Breaking News
Loading...
Wednesday, May 9, 2018

ថោកទាប!!! ប្រពន្ធមិននៅ ប៉ុនប៉ងចាប់រំលោភកូនដើម អាយុ៦ឆ្នាំ… ប្រពន្ធមកទាន់ វ៉ៃប្រពន្ធទៀត

May 09, 2018

ខេត្តកំពង់ស្ពឺ៖ បុរស​ល្មោភកាមម្នាក់ ប៉ុនប៉ងចាប់រំលោភកូនស្រី របស់ប្ដីដើម តែត្រូវប្រពន្ធមកទាន់ ក៏ស្ដីបន្ទោសឲ្យ បែរជាបង្កនូវអំពើហិង្សា ទើប​សមត្ថ​កិច្ចចុះទៅឃាត់ខ្លួន កាលពីវេលា​ម៉ោង ​៧ ​និង​៣០​យប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍អង្គ្រង ស្រុក​​ប​សេដ្ឋ។
បើតាមសម្ដីម្ដាយក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បាន​ទុក​កូនស្រី​ ឱ្យ​នៅ​ជាមួយ​ប្តីក្រោយរបស់គាត់ ហើយ​​ទៅ​ធ្វើការ នៅក្នុង​រោងចក្រកាត់ដេរ​បាត់ រហូត​ដល់​ពេលយប់ ​ទើបគាត់​ត្រឡប់​មកផ្ទះ​វិញ​។ ប៉ុន្តែមានថ្ងៃមួយ នៅពេល​គាត់ត្រឡប់​មក​ដល់​ផ្ទះ ​ស្រាប់តែ​ឃើញ​ប្តី​ក្រោយ របស់គាត់កំពុង​ធ្វើ​សកម្មភាព​ បៀតបៀនកេរ្ដិ៍ខ្មាស​កូនស្រីរបស់គាត់ ដែលជាកូនរបស់គាត់​ជាមួយ​ប្តី​មុន។ ​
ឃើញ​ដូច្នេះ​ គាត់​បាន​ស្តីបន្ទោសប្ដីក្រោយរបស់គាត់ថា ម្ដេចក៏មានគំនិតអាក្រក់ ចង់​ធ្វើបាប​ក្មេងស្រី ​មិនដឹង​អីបែបនេះទៅវិញ? ឮបែបនេះ ស្រាប់តែប្ដីក្រោយរបស់គាត់​ បានផ្ទុះ​កំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះមក​វាយ​គាត់​ បណ្តាល​ឱ្យ​រង​របួស​​។ ដោយសារតែ​​ទ​ង្វើ​ដ៏លាមក របស់​ប្តី​ក្រោយនេះ មិន​អាចអត់ឱនឲ្យបាន ទើបគាត់រត់មក​ប្តឹង​​សមត្ថ​កិ​ច្ចឲ្យ​ឃាត់ខ្លួនប្ដីក្រោយរបស់គាត់ នាំទៅ​ចាត់ការ​តាម​ច្បាប់។
អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ បានបន្តថា កូនស្រីរបស់គាត់ គឺជាកូនជាមួយនឹងប្ដីទី១ ប៉ុន្តែក្រោយពេលលែងលះគ្នារួចមក គាត់ក៏បានយក​ប្តីក្រោយនេះ អស់រយៈពេល​៣​ឆ្នាំ​មក​ហើយ​ ដោយមិនបានរៀបការអ្វីឡើយ។ ការយកប្តី​ក្រោយ​នេះ​ គឺគាត់សង្ឃឹមថានឹងគ្រាន់បាន​ជា​បង្គោល​ នៅក្នុង​​គ្រួសារ និង​ជួយ​រកស៊ី តែ​ចុង​ក្រោយ​ បាន​ត្រឹម​ដំបៅ​ទ្រូង​ លើស​ដើម​ទៅ​វិញ​។
មន្ត្រីនគរបាលស្រុកបសេដ្ឋ​ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីបៀនបៀនកេរ្ដិ៍ក្មេងស្រី ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ឆាយ ល​ក្ខិ​ណា អាយុ​៣១​ឆ្នាំ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ ឈ្មោះ ប ក ​អាយុ​៦​ឆ្នាំ។ ពួកគេទាំង២នាក់ត្រូវជាឪពុកចុង និងកូនដើម ហើយមានលំនៅក្នុងភូមិភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ
លោក​វរសេនីយ៍ទោ យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីអាណាព្យាបាលរបស់ជនរងគ្រោះ​ភ្លាម សមត្ថកិច្ចរបស់លោក បានចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ នាំមកកាន់​អធិការដ្ឋាន ​នគ​បាល​ស្រុក ដើម្បីសាកសួរ និងកសាង​សំណុំរឿង​ បញ្ជូន​ទៅ​ការិយាល័យនគរបាល ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ នៃ​ស្នងការ​ដ្ឋាននគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

0 comments:

Post a Comment

 
Toggle Footer