ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ នេះ កូនស្រីរបស់អគ្គនាយកផលិតកម្មថោនភាពយន្ត និងស្ថានីយទូរទស្សន៍ TOWN FULL HD TV ឯកឧត្ដម វ៉ា សុធា ឈ្មោះ វ៉ា នីតា ដែលមានតំណែងជា CEO របស់ផលិតកម្មថោនភាពយន្ត បានចូលរោងការជាមួយលោក ធី ឥន្ទ្រ័ធនី ដែលប្រកបដោយភាពអធិកអធមបំផុត ។
សម្រាប់កម្មពិធីព្រឹកនេះមានដូចជាហែរជំនូន និងកាត់សក់ គេឃើញវត្តមានរបស់សិល្បៈករ សិល្បៈការិនី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះក៏មានវត្តមានដ៏ខ្ពងខ្ពស់របស់សម្ដេចអគ្គពញាចក្រី ហេង សំ រិន ចូលរួមឱ្យពរជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មីខាងលើផងដែរ ។
សូមបញ្ជាក់ថា CEO វ័យក្មេង របស់ផលិតកម្មថោនភាពយន្ត ឈ្មោះ វ៉ា នីតា ជាកូនស្រីបង្កើតរបស់អគ្គនាយកផលិតកម្មថោនភាពយន្ត ឯកឧត្ដម វ៉ា សុធា ដែលមានឋានៈជាប្រធានមន្ទីរហិញ្ញវត្ថុរាជធានីភ្នំពេញ និងលោកជំទាវ ជួប មាន ៕
សហការី KBN
0 comments:
Post a Comment