ស្រ្តីវ័យក្មេងម្នាក់ តូចចិត្ត ប្តីលួចមានស្រី ស្ពាយបង្វិច ឡើងមកលើស្ពាន ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង 12និង30នាទី រំលង
អធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែឧសភា នៅលើស្ពានអាកាស ព្រះមុន្នីវង្សថ្មី សង្កាត់សង្កាត់់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
ស្រ្តីគិតខ្លីមិនត្រូវបានស្គាល់ អត្តសញ្ញាណទេ តាមប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា ពេលដែលគាត់ ធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ប្រទះឃើញនារីរងគ្រោះ ឈរនៅកណ្តាលស្ពាន តែម្នាក់ឯង មានយួរថង់ខោអាវមួយថង់ ដោយសង្ស័យក៏ឈប់ម៉ូតូចាំមើល ស្រាប់តែនារីនោះ បម្រុងឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទឹក ក៏ត្រូវអ្នកដែលបានឃើញហេតុការណ៏ ជួយឃាត់ និយាយលួងលោមអង្វរ ដោយពាក្យសម្តីល្អៗ អោយស្រ្តីរូបនោះគិតសារជាថ្មី ហើយក៏រាយការណ៏ ទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៏ផងដែរ ។
ប្រជាពលរដ្ឋដែលនៅក ន្លែងកើតហេតុ បានសុំលេខទូរស័ព្ទ របស់សាច់ញាតិ ត្រូវស្រ្តីរូបនោះ ប្រាប់លេខទូរស័ព្ទប្តីរបស់នាង ពេលដែលទូរស័ព្ទប្រាប់ បែរជាប្តីឆ្លើយថា មិនខ្វល់ទេ ហើយថែមទាំងនិយាយទៀតថា (បើវាចង់ស្លាប់ អោយវាលោតទៅ) មានផ្ទះអោយនៅ មិនចង់នៅ អញ្ចឹងវាចង់ទៅណាក៏ទៅៗ និយាយចប់ ក៏បិទទូរស័ព្ទ។តាមសម្តីនារីរងគ្រោះ បានបង្ហើបអោយដឹងថា មូលហេតុដែលធ្វើអោយ គាត់គិតខ្លីបែបនេះគឺ ដោយសារ តែគាត់តូចចិត្ត នឹងប្តីរបស់គាត់ លែងយល់ចិត្តគាត់ ហើយលួចមានស្រីខាងក្រៅ មិនដែលយល់ពីអារម្មណ៍ គាត់ជាប្រពន្ធឡើយ គិតតែខ្លួនឯង ទើបគាត់សម្រេចចិត្ត ចង់បញ្ចប់ជីវិតគាត់ កុំអោយនៅឈឺចិត្ត ដោយសារតែប្តីបែបនេះទៀត។
ទោះជាយ៉ាងណា គ្មានអ្នកណាម្នាក់ អាចបញ្ចាក់អោយច្បាស់បានថា គ្រួសារស្រ្តីខាងលើ មានជម្លោះនឹងគ្នា ដោយសារបញ្ហាអ្វីអោយប្រាកដនោះទេ ព្រោះពាក្យសម្តីអ្នកទាំង២ និយាយចោទប្រកាន់គ្នា ទៅវិញទៅមក ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ក ន្លែងកើតហេតុហើយ ប្រជាពលរដ្ធដែលឃើញហេតុកាណ៏ ជួយឃាត់និយាយលួងលោម ដោយពាក្យសម្តីល្អៗ នាងក៏យល់ព្រម មិនលោតទឹកទេ ហើយថែមទាំងនិយាយ អរគុណអ្នកបានជួយឃាត់នាង ទាំងទឹកភ្នែក បន្ទាប់មកសមត្ថកិច្ច និងប្រជាពលរដ្ឋ ក៏បានជួយជូននាង ត្រលប់ទៅដល់បន្ទប់ជួលនាង នៅឯសង្កាត់ព្រែកប្រាវិញ ដោយសុវត្ថិភាព ៕








0 comments:
Post a Comment